ព្រៃវែង៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង នៅវេលាម៉ោង ១៣:១៥ នាទីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៣ កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច បានចុះបង្ក្រាបករណីល្មើសគ្រឿងញៀន នៅចំណុចភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុក ព្រះស្ដេច ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ អ៊ុក អ៊ុញ ភេទ ប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាម៉ៅ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែងកម្លាំងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន២៨កញ្ចប់តូច, ទូរស័ព្ទដៃ ០១គ្រឿង, ម៉ូតូចំនួន ០១ គ្រឿង, ប្រដាប់ជក់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញអនុវត្តតាមនីតិវិធី។