ត្បូងឃ្មុំ៖ ក្រោមការចង្អុលបង្ហាញលោក ឧត្តមសេនីយ៍ត្រី រ័ត្នចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១:១០នាទី កម្លាំងអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់សារធាតុញៀននៅចំណុច មាត់ទន្លេសិប្បនិមិត្តខេត្តត្បូងឃ្មុំ ភូមិនិគមន៍លើ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដិតបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ឈ្មោះ លី ចាន់ថា ភេទប្រុស អាយុ ៦២ឆ្នាំ, ម្សៅក្រាមពណ៍សថ្លាសង្ស័យជាថ្នាំញៀន ចំនួន ៥កញ្ចប់ និងវត្ថុតាងទាក់ទងមួយចំនួន និងឈ្មោះ សឹង ហុន ភេទប្រុស អាយុ ៤៤ឆ្នាំ ដកហូតម្សៅក្រាមព៌ណសថ្លា(សង្ស័យថ្នាំញៀន) ចំនួន ៣កញ្ចប់ និងវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាកាដើម្បីចាត់តាមនីតិវិធី។