កោះកុង៖ ព្រឹកថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ សោម សោភា ភរិយាលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាចំនួន ២០០.០០០ រៀល និងកន្ត្រកផ្លែឈើ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួន អញ្ជើញទៅសួរសុខទុក្ខភរិយាលោកវរសេនីយ៍ត្រី សោភគ្គ ឧត្តម នាយការិយាល័យអធិការកិច្ច ដែលទើបសម្រាលកូននៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕