You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

តំណាងលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះសាកសួរសុខទុក្ខមន្ត្រីអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺ

ព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភ: ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាត់តំណាងឲ្យលោក វរសេនីយ៍ទោ អ៊ិត ជីវី ប្រធានមន្ទីរកសាងកម្លាំង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារចុះ សំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តនូវទឹកប្រាក់ចំនួន ១០,២៣៥,០០០រៀល និងទឹកបរិសុទ្ធ ០៥កេស, ភេសជ្ជៈប៉ូវកម្លាំង ០៤កេស, ទឹកផ្លែឈើ ០២កេស ប្រគល់ជូនដល់ លោក វរសេនីយ៍ត្រី សំ ឈុនលី អនុប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត ដែលបច្ចុប្បន្នមានជំងឺប្រចាំកាយនឹងកំពុងសម្រាលព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សូមជម្រាបជូនដែរថា ថវិកាមូលនិធិដែលទទួលបាននាពេលនេះ គឺបានមកពីការចូលរួមតាមសទ្ធាចិត្តជ្រះថ្លារបស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ហើយត្រូវបានបង្កើតឡើងតាមការណែនាំនិងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេ ដោយអនុវត្តស្របទៅតាមគោលការណ៍ដឹកនាំ លោកនាយឧត្តមសេនីយ៍ សៅ សុខា ។

នាឱកាសនោះ លោកវរសេនីយ៍ទោ ប្រធានមន្ទីរកសាងកម្លាំង បានពាំនាំនូវក្តីនឹករំលឹក សួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដល់លោកវរសេនីយ៍ត្រី សំ ឈុនលី និងជូនពរឱ្យឆាប់បានជាស្បះស្បើយមានសុខភាពធម្មតាវិញ។