តាកែវៈ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិដំណាក់ត្រយឹង ឃំុជំរៈពេន ស្រុកសំរោង ខេត្តតាកែវ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន។
នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. វ៉ែន វ៉ាន់ឌឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃំុជំរៈពេន ស្រុកសំរោង ខេត្តតាកែវ
០២. ញឹម រ៉ាវុធ ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិដំណាក់ត្រយឹង ឃំុជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។
ភ្នាក់ងារដដែល បានបន្តឱ្យដឹងថាទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះផងដែរ កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០១កញ្ចប់
០២. ទូរស័ព្ទដែចំនួន ០៤គ្រឿង
០៣. ម៉ូតូ ចំនួន០១គ្រឿង
០៤. កាំភ្លើងឆ្នៃ ចំនួន០១ដើម
០៥. ដាវចំនួន០១
០៦. ស្នាប់ដៃ ចំនួន០១ និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
(អត្ថបទ ម៉ាន់ ដាវីត)