មណ្ឌលគិរី៖ នៅវេលាម៉ោង ១៦ និង០០ នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចនិយាមកា៧៤១០១៣-១៣៧៦៣៦៤ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ ដឹកនាំដោយលោក ស៊ាង ងីឈាន់ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរីបានចុះបង្ក្រាបទីតាំងលាក់ឈើមួយកន្លែង ស្ថិតក្នុងភូមិ អូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរីឈើមួយគំនរ មិនទាន់វាស់វែង ប្រភេទឈើលេខ១(អញ្ញាតជន)។
បច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធី។