កណ្តាល៖ ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោក វរសេនីយ៍ឯក ទូច អ៊ីណាន លោកស្រី វរសេនីយ៍ឯក អោម សុភារ៉ា និងលោក វរសេនីយ៍ឯក ពិន ច័ន្ទតារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំ ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមករា និងលើកទិសដៅខែកុម្ភៈ ឆ្នាំ២០២៣ ពង្រឹងការងារជំនាញ និងពង្រឹងសាមគ្គីផ្ទៃក្នុង។