ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថវគ្គ១ ឆ្នាំ២០២៣ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានសមាសភាពចូលរួមនាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង០៧ នាយការិយាល័យ និងសិក្ខាកាម។