កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៨:៣០ នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកសម្ពៅសម្ពាក់ស្ថិតនៅក្នុងភូមិក្បាលកន្លង់ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងស្បៃមុងចំនួន០១កន្លែងប្រវែង១៥ម៉ែត្រ, លូស្បៃមុងចំនួន០១ មាត់, បង្គោលចំនួន៣០ដើម, ចាក់លែងកូនត្រីចំនួន១០គីឡូក្រាម សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។