កែប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប រសៀលថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ត្រី មៀច ប៊ុនថា នាយសេនាធិការ កងរាជអាវុធហត្ថខេត្តខែប បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចការងារកងរាជឣាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីលោក នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។