កំពង់ឆ្នាំង៖ រសៀកលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីពីការចុះអធិការកិច្ចមន្ត្រីនគរបាលយុត្តិធម៌ ក្នុងដែនសមត្ថកិច្ចរបស់មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញលើកទី១ ប្រចាំឆ្នាំ២០២៣ ព្រមទាំងត្រួតពិនិត្យការងារជំនាញ និងពង្រឹងការអនុវត្តច្បាប់ ក្រោមអធិបតីភាព ឯកឧត្តម លឹម សុគន្ថា អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និង ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រតិភូក្រុមការងារមកពីសាលាឧទ្ធរណ៍ភ្នំពេញ លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរង និងប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យចំណុះមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងមន្រ្តីនគរបាលយុត្តិធម៌ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។