កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំអគារសេនាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញដឹកនាំក្រុមការងារជ្រើសរើសយោធិនកងរាជអាវុធហត្ថខេត្ត ដែលស្ម័គ្រចិត្តចូលបម្រើការងារកងរាជអាវុធហត្ថ ដើម្បីត្រៀមលក្ខណៈជូនក្រុមការងារជ្រើសរើសយោធិនកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះមកពិនិត្យ និងធ្វើតេស្តប្រឡងវាស់ស្ទង់សមត្ថភាពជាផ្លូវការ នាថ្ងៃខាងមុខ។