កំពត៖ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពត បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារ និងតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរសក្តិ ជូនប័ណ្ណសរសើរ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពត ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យ ជំនួយការចំណុះ និងមេបញ្ជាការមូលដ្ឋានក្រុង-ស្រុក។