រតនគិរី៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី ថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រតេស និងជាប្រធានក្រុមទី១ និងក្រុមការងារកងរាជអាវុធហត្ថខេត្តរតនគិរី ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានជួបប្រជុំនិងសំណេះសំណាល ត្រួតពិនិត្យជ្រើសរើសតាមលក្ខខណ្ឌកំណត់ ធ្វើតេស្តវាស់ស្ទង់សមត្ថភាពការសរសេរ នឹងកីឡា បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារជាយោធិនក្នុងក្របខ័ណ្ឌ នៃកងរាជអាវុធហត្ថ ។