ពោធិ៍សាត់ៈ កម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយ កម្លាំងនគរបាលខេត្តពោធី៍សាត់ បានធ្វើការឃាត់ខ្លួនបុរសចំនួន០២នាក់ សង្ស័យជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្ម កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ ព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។។
នេះបើតាមប្រភពពត៌មានពីលោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានថ្លែងប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺធ្វើទៅឡើង នៅវេលាម៉ោង១៤ និង២០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិ ព្រៃឱម៉ាល់ សង្កាត់ រលាប ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី បានបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ឡុង ឈឺន ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិ ព្រៃឱម៉ាល់ សង្កាត់ រលាប ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់
០២. ឡុង ប៊ុនធឿន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ ព្រៃឱម៉ាល់ សង្កាត់ រលាប ក្រុង ពោធិ៍សាត់ ខេត្ត ពោធិ៍សាត់។
លោកឧត្តមសេនីយ៍ត្រី បានបន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើឡើងទៅបាន គឺដោយមានការសហការតាមដានយ៉ាងយកចិត្តទុកដាក់ របស់កម្លាំងកងរាជអាវុធហត្ថខេត្តពោធី៍សាត់ និងកម្លាំងនគរបាលខេត្ត ទើបអាចឈានទៅដល់ការចាប់បានជនសង្ស័យខាងលើ។
ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទៈ ម៉ាន់ ដាវីត)