You are currently viewing ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកមន្ត្រីអាវុធហត្ថក្រោមឱវាទចុះត្រួតពិនិត្យ និងវឌ្ឍនភាពការសាងសង់មហាចេតិយ និងសមិទ្ធផលនានា

ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា ដឹកមន្ត្រីអាវុធហត្ថក្រោមឱវាទចុះត្រួតពិនិត្យ និងវឌ្ឍនភាពការសាងសង់មហាចេតិយ និងសមិទ្ធផលនានា

ត្បូងឃ្មុំ៖ ព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកមន្ត្រីអាវុធហត្ថក្រោមឱវាទចុះត្រួតពិនិត្យ និងវឌ្ឍនភាពការសាងសង់មហាចេតិយ សម្រាប់តម្កល់អដ្ឋិធាតុអតីតយុទ្ធជនកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា និងមើលហេដ្ឋារចនាសម្ព័ន្ធនានា និងការចាក់ដីបំពេញសម្រាប់សាងសង់អគារស្នាក់នៅ និងអគារកងអនុសេនាធំ ។