You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មី ឆ្នាំ២០២៣

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំអញ្ជើញចូលរួមក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មី ឆ្នាំ២០២៣

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំបាយ័ន នៃទីស្តីការក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំ ប្រធានមន្ទីទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថរាជធានីខេត្ត និងសាលាទាំងពី ចូលរួមក្នុងពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងសភាពការណ៍ថ្មី ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលមានសមាជិកចូលរួមចំនួន ៩៥៧នាក់។