You are currently viewing ឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាលបាលជំងឺ

ឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង ចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុងសម្រាកព្យាលបាលជំងឺ

ភ្នំពេញ៖ អនុវត្តន៍តាមការដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្ដមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋានស្រាវជ្រាវពត៌មានសន្តិសុខ បានដឹកនាំមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ត្រី សុខ សាន្ត ស្នងការរង ស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តុសុខ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតនៅផ្ទះលេខ១៨ ផ្លូវលេខ១៦ បុរីម៉នដានី សង្កាត់ក្រាំងធ្នង់ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបាននាំយកថវិកា ដែលបានពីការចូលរួមជួយឧបត្ថម្ភ របស់នាយទាហាន នាយទាហានរងចំណុះស្នងការដ្ឋានស្រាវជ្រាវព័ត៌មានសន្តិសុខ ដែលមានប្រាក់ដុល្លារ ចំនួន ១,៨៣៥ ដុល្លារ ប្រាក់រៀល ចំនួន ៤,១៣០,០០០ រៀល ដើម្បីជួយសម្រួលដល់ការព្យាបាលជំងឺ និងចំណាយផ្សេងៗ។