You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រដល់នាយ នាយរងអាវុធហត្ថចំណុះកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រដល់នាយ នាយរងអាវុធហត្ថចំណុះកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស

កំពង់ឆ្នាំង៖ ដោយទទួលបានការអនុញ្ញាតពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្ត្រ និងផ្សព្វផ្សាយសភាពការណ៍ជាតិ អន្តរជាតិ ដល់នាយ នាយរងអាវុធហត្ថចំណុះកងអន្តរាគមន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។