ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ឃុន បូណា ប្រធានមន្ទីរតំណាង លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញសួរសុខទុក្ខ លោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រៃវែង ដែលដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យព្រះកេតុមាលា ( ពេទ្យ ១៧៩) ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ បាននំាយកសម្ភារៈមួយចំនួន និងថវិកា ចំនួន ១,០០០,០០០ រៀល ប្រគល់ជូនលោកវរសេនីយ៍ឯក ញ៉ែម វីរៈជួប ដែលជាថវិកាផ្ទាល់របស់ លោកមេបញ្ជាការ និងបានពាំនាំមតិផ្តាំផ្ញើសួរសុខទុក្ខ របស់លោកមេបញ្ជាការផងដែរ។