You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម

ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញប្រកាសមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម

កំពង់ចាម៖ នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម លោក ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាម លោកអភិបាល នៃគណៈអភិបាលក្រុង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម។ ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ មេបញ្ជាការ មូលដ្ឋានស្រុក ស្នាក់ការសន្តិសុខ អភិបាលរងក្រុង នាយករដ្ឋបាលក្រុង អធិការនគរបាលក្រុង មេបញ្ជាការផ្នែកសឹករងក្រុង ចៅសង្កាត់ មេបុស្តិ៍ ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកពាក់ព័ន្ធមួយចំនួនទៀត។