You are currently viewing ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីរាយការណ៍អំពីលទ្ធផលនៃកិច្ចផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត

ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីរាយការណ៍អំពីលទ្ធផលនៃកិច្ចផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត

នៅថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី នៅសាលប្រជុំលេខាធិការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីរាយការណ៍អំពីលទ្ធផលនៃកិច្ចផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត ឆ្នាំ២០២៣ របស់ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈដែលបានអញ្ជើញចូលរួមនៅទីស្តីការក្រសួងការពារជាតិនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣, អំពីការចុះបញ្ជីដីរដ្ឋ, ការងារត្រៀមបើកវគ្គហ្វឹកហ្វឺនឆ្នាំ២០២៣, ការងាររបាយការណ៍, បញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នាយការិយាល័យ។