ស្វាយរៀង៖ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា វត្តប្រជុំអង្គ ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងបាននាំយកនូវបច្ច័យចំនួន៤,០០០,០០០ រៀល ចូលបុណ្យផងដែរ ៕