ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានរៀបចំពិធីប្រជុំត្រួតពិនិត្យរបាយការណ៍ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល និងមានការចូលរួមពីលោកប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្រ្តហ្វឹកហ្វឺន លោកប្រធានក្រុមយោធាចារ្យ លោកប្រធានមន្ទីរ និងនាយការិយាល័យពាក់ព័ន្ធផងដែរ។