កំពង់ធំ៖ ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចូលរួមកិច្ចប្រជុំពិភាក្សាការងាររៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ និងចុះពិនិត្យទីតាំងវេទិការ ក្រោមអធិបតីភាពឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ មេបញ្ជាការរងកងអង្គរក្ស ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្តនិងថ្នាក់ដឹកនាំអង្គភាព មន្ទីរជំនាញជាច្រើនរូបផងដែរ ពិធីនេះប្រារព្វឡើងនៅសាលប្រជុំសាលាខេត្តកំពង់ធំ។