ព្រះសីហនុ៖ ដោយទទួលបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ សាលបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្ត តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរជំនាញទាំង០៧ នាយលេខាធិការដ្ឋាន នាយការិយាល័យអធិការកិច្ច នាយការិយាល័យចំណុះមន្ទីរ លោកមេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត លោកមេបញ្ជាការរង នាយសេនាធិការ នៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ។