You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុករមាសហែក

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុករមាសហែក

ស្វាយរៀង៖ រសៀលថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ខេត្តស្វាយរៀង ដែលសាងសង់បានប្រមានណជាង ៨០% ចំណាយថវិកាប្រមាណ ១,២០០,០០០ ដុល្លាសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថាការសាងសង់មន្ទីរពេទ្យបង្អែកស្រុករមាសហែកគឺជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ។