You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ

ឧត្តមសេនីយ៍ទោ នាង សុជីវី អញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីប្រជុំការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង និងជាប្រធានក្រុមការងារទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានអញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕