កំពង់ធំ៖ នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចុះសួរសុខទុក្ខ អតីតយុទ្ធជនចំនួន០៨គ្រួសារ ដែលកំពុងរស់នៅ លើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិដងក្ដា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ និងបាននាំយកនូវអំណោយសម្ភារជាគ្រឿងឧបភោប បរិភោព ក្នុងមួយគ្រួសារ ទទួលបានអង្ករ២បេ (៥០ គីឡូក្រាម), ទឹកត្រី០១យួ, ប៊ីចេង ០២កញ្ចប់, ស្ករស០១ កញ្ចប់, មីម៉ាម៉ា ០២កេស, ទឹកស៊ីអ៊ីវ ០១ យួរ, ទឹកបរិសុទ្ធ០២កេស, ត្រីខ ០២ យួរ, ខ្ទឹមស ០១គីឡូក្រាម, ថ្នាំពេទ្យ ០១ថង់, អំបិល ០១គីឡូ, ថវិកា ២០០,០០០៛។
ក្នុងឱកាសនោះដែរ លោក ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានពិនិត្យមើលអណ្ដូងទឹក ស្អាត ដែលធ្វើឲ្យគ្រួសារអតីតយុទ្ធជននាពេលកន្លងមក និងបានណែនាំបងប្អូន បន្តដាំដុះបង្ករបង្កើនផលចញ្ចឹមសត្វដើម្បីសម្រាលដល់ជីវភាពប្រចាំថ្ងៃ។ នៅព្រឹកថ្ងៃដដែល លោក ឧត្តមសេនីយ៍ មេបញ្ជាការ ក៏បានបន្តដំណើចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូនចំនួន ០២ គ្រួសារ លោកស្រី អនុសេនីយ៍ទោ ជៀន ចរិយា និងលោកស្រី អនុសេនីយ៍ត្រី ឡេង វណ្ណេ ព្រមទាំងបាននាំយកថវិកា គ្រឿងឧបភោគបរិភោគប្រគល់ជូនស្ថិតនៅភូមិបន្ទាយយមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ សម្ភាររួមមានអង្ករ ០២បេ, ទឹកបរិសុទ្ធ ០២កេស, មីម៉ាម៉ា០២កេស, ទឹកស៊ីអ៊ីវ០១យួ, ទឹកត្រី ០១យួ, ទឹកផ្លែឈើ ០១កេស និងថវិកាក្នុងមួយគ្រួសារ ទទួលបាន ៥០០,០០០រៀល ។