ភ្នំពេញៈ នៅវេលាម៉ោង១០ និង០០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានីខេត្តប្រចាំខែវិច្ឆិកា និងទិសដៅបន្តប្រចាំខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយការិយាល័យហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ បានមានប្រសាសន៍ណែនាំ ដល់ នាយការិយាល័យហិរញ្ញវត្ថុ តាមបណ្តារាជធានី-ខេត្ត នូវប្រសាសន៍មួយចំនួន រួមមានៈ
០១. ត្រូវបើកប្រាក់បៀវត្ស និងចំណាយផ្សេងៗ អោយដល់ដៃ នាយ និងពលអាវុធហត្ថគ្រប់រូប
០២. ត្រូវចុះហត្ថលេខា លើតារាងបើកប្រាក់បៀវត្ស អោយបានគ្រប់គ្នា
០៣. ហាមដាច់ខាត ការកាត់ប្រាក់ចំណាយផ្សេងៗ របស់ នាយ និងពលអាវុធហត្ថគ្រប់រូប
០៤. ត្រូវសហការ ផ្ទៀងផ្ទាត់ រាល់សេចក្តីសម្រេចចិត្ត លើឋានន្តរសក្តិ និងមុខតំណែង រៀងរាល់ខែ ជាមួយការិយាល័យ បុគ្គលិក
០៥. ត្រូវកត់ត្រា អោយបានជាប្រចាំ រាល់ការចំណាយ និងចំណូល រាល់ថវិកា ដែលពាក់ព័ន្ធ
០៦. រាល់ការចំណាយ ត្រូវមានឯកសារ គ្រប់គ្រាន់ ទើបដោះស្រាយជូន
០៧. ត្រូវរក្សាគ្រប់គ្រង រាល់ឯកសារដែលពាក់ព័ន្ធជាមួយការងារហិរញ្ញវត្ថុ អោយបានល្អ។