ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមទី១ និងក្រុមការងារកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានជួបប្រជុំត្រួតពិនិត្យជ្រើសរើសវាយតម្លៃ ធ្វើតេស្តវាស់ស្ទង់សមត្ថភាពការសរសេរ និងកីឡា បេក្ខជនដែលស្ម័គ្រចិត្តចូលបម្រើការងារជាយោធិនក្នុងក្របខ័ណ្ឌ នៃកងរាជអាវុធហត្ថ។