ប៉ៃលិន៖ ថ្ងៃទី២០-២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង ជាប្រធានក្រុមទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ បានប្រជុំសំណេះត្រួតពិនិត្យលក្ខណៈសម្បត្តិ ធ្វើតេស្តប្រឡងសមត្ថភាពបេក្ខជន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស។