ឧត្តរមានជ័យ៖ នៅរសៀលថ្ងៃអង្គារ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំមន្ត្រីអាវុធហត្ថខេត្ត ចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកថវិកាចំនួន ៥០ម៉ឺនរៀល ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺ ជូនដល់លោក វរសេនីយ៍ត្រី ពុទ្ធ មករា នាយលេខាធិការដ្ឋានដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ។