You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបរថយន្តអត់បង់ពន្ធគយ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបរថយន្តអត់បង់ពន្ធគយ

កោះកុង៖ នៅវេលាម៉ោង ១០:០០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការជាមួយគយ និងរដ្ឋាករសាខាខេត្តរតនគិរី ចុះឃាត់រថយន្ត ០១គ្រឿងម៉ាក TOYOTA  HIGHLENDER ពណ៌សផលិតឆ្នាំ២០០៧ (គ្មានស្លាកលេខ) ជិះលើដងផ្លូវ ភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង សង្ស័យគ្មានបង្កាន់ដៃពន្ធនាំចូល។

បច្ចុប្បន្នរថយន្តរក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តរតនគិរី ដើម្បីចាត់ការបន្ត។