You are currently viewing ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍ត្រួតពិត្យការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ទោ តាត ចន្ថា ដឹកនាំប្រជុំរបាយការណ៍ត្រួតពិត្យការអនុវត្តតួនាទី ភារកិច្ច

កំបូល៖ នៅវេលាម៉ោង ០៨:៣០នាទីព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានដឹកនាំប្រជុំរបាយការណ៍ត្រួតពិត្យការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំខែកុម្ភៈ និងទិសដៅការងារកងរាជអាវុធហត្ថខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកនាយករង លោកប្រធានក្រុមស្រាវជ្រាវវិទ្យាសាស្រ្តហ្វឹកហ្វឺន លោកប្រធានក្រុមយោធាចារ្យ លោកប្រធានមន្ទីរ និងនាយការិយាល័យពាក់ព័ន្ធ។