ត្បូងឃ្មុំ៖ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យ កងរាជអាវុហត្ថលើផ្ទៃប្រទេស បានអញ្ជើញបានអញ្ជើញធ្វើបទឧទ្ទេសនាមដល់ប្រតិភូកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានទាំង៧, ការិយាល័យឯករាជ្យទាំង ៣, បណ្ណសារដ្ឋាន, គិលានដ្ឋាន និងសាលាទាំង២ ដែលដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ អ៊ុង សារ៉ាន់ នាយសេនាធិការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួពីលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំផងដែរ។
ការធ្វើបទឧទ្ទេសនារបស់ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្តីអំពីពីនវានុវត្តភាព ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានា នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្មអ៊ិច១៦ ក្រោមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ ជូនលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។