ភ្នំពេញ៖ អនុវត្តន៍តាមការដឹកនាំ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការផែនការប្រតិបត្តិការ និងហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យ បំភ័ន្តអក្ខរៈ ស្នងការដ្ឋានផែនការប្រតិបត្តិការនិងហ្វឹកហ្វឺនបានដឹកនាំមន្ត្រីក្រោមឱវាទចុះសាកសួរសុខទុក្ខ លោក លោក អនុសេនីយ៍ទោ ស៊ាង រិទ្ធី ជំនួយការការិយាល័យបំភ័ន្តអក្ខរៈ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលពេលមកបំពេញការងារ វេលាម៉ោង៧ និង ២៥នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងឱកាសនោះដែរលោក វរសេនីយ៍បាននាំយកនូវថវិកា ចំនួន ១,៨៦០,០០០ រៀល ដែលមានការចូលរួមពី លោកនាយស្នងការ ៤០០,០០០រៀល លោកស្នងការរង ៨០,០០០ម៉ឺនរៀល ការិយាល័យហ្វឹកហ្វឺន ២០០,០០០ម៉ឺនរៀល ការិយាល័យបំភ័ន្តអក្ខរៈ ១,១៨០,០០០រៀល។