You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ឯក ជួរ ប៊ុនសុង កំពុងសម្រាកព្យាបាលជំងឺ

តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ឯក ជួរ ប៊ុនសុង កំពុងសម្រាកព្យាបាលជំងឺ

ព្រះវិហារ៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក វរសេនីយ៍ទោ ហ៊ុន សារ៉ាវុធ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ បាននាំយកនូវសម្ភារៈមួយចំនួន និងថវិកា ៥០០,០០០រៀល ចុះសាកសួរសុខទុក្ខលោក វរសេនីយ៍ឯក ជួរ ប៊ុនសុង មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពហុព្យាបាល និងសម្ភពព្រះវិហារ។