កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ឃុំត្រែងត្រយឹង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំដាក់ផែនការកម្លាំងត្រៀមការពារសវុត្ថិភាពក្នុងពីធីលំហាត់ហ្វឹក ហ្វឺនរួមគ្នាមិត្តភាពកម្ពុជា-ចិននាគមាស២០១៦
រៀបចំឡើងដោយកងយោធពលខេមរភូមិន្ទនិងកងទ័ពរំដោះ ប្រជាជនចិន ដែលមានរយៈពេលចំនួន៣២ថ្ងៃ ចាប់ពិថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦។
ពិធីប្រជុំនេះប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេសតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការចូលរួមពីនាយរងស្នងការកងរាជ អាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងមេបញ្ជាការ មេបញ្ជាការរងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងកោគ មេបញ្ជាការរងភូមិភាគ៣ ព្រមទាំង ឧត្តមសេនីយ៍វរសេនីយ៍ដែលមានការពាក់ព័ន្ធក៏បានអញ្ជើញចូលរួមក្នុងពិធីនោះផងដែរ។
នៅក្នុងកិច្ចប្រជុំនោះមេបញ្ជាការ មេបញ្ជាការរងតាមបណ្តាកងឯកភាពទាំងអស់ក៏បានឡើងធ្វើបទអន្តរាគមន៍ ដកស្រង់បទពិសោធន៍និងផ្ដល់មតិស្វែងយល់អំពីកិច្ចការងារដែលបានអនុវត្តកន្លងមក។ បន្ទាប់មក ឯកឧត្តម ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន ក្នុងនាមជាប្រធានក្រុមការងារការពារសន្តិសុខ និងជួសមុខឱ្យឯកឧត្តមនាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា៖ មេបញ្ជាការគ្រប់ កងឯកភាពទាំងអស់ ត្រូវធ្វើការគ្រប់គ្រងកម្លាំងរបស់ខ្លួនដោយប្រុងប្រយ័ត្ន និងមានការគោរពវិន័យបទបញ្ជា ចាត់តាំងអោយបានច្បាស់លាស់ ហើយធ្វើការដោយមឺងម៉ាត់ ស្លៀកពាក់ឯកសណ្ឋានអោយបានត្រឹមត្រូវ នៅតាមគោលដៅដែលបានកំណត់ ហើយជាពិសេសគ្រប់គ្រងព័ត៌មានតាមដានក្តាប់អោយជាប់រាល់បទល្មើស ទាំងឡាយណាដែលកើតមានអោយទាន់ពេលវេលា និងនូវរាល់មហិច្ឆិតាប៉ុនប៉ងបង្កអសន្តិសុខចលាចលដែល នាំអោយប៉ះពាល់ដល់ស្ថិរភាពសណ្តាប់ធ្នាប់របៀបរៀបរយនៅក្នុងពិធីលំហាត់ហ្វឹកហ្វឺនរួមគ្នាមិត្តភាពកម្ពុជា-ចិន នាគមាសឆ្នាំ២០១៦ នោះព្រោះការងារខាងលើនេះវាបង្ហាញពីការពង្រឹងសមត្ថភាពកងទ័ពទាំងពីរក្នុងកិច្ចសហ ប្រតិបត្តិការជួយសង្រ្គោះមហន្តរាយពីធម្មជាតិប្រឆាំងភេរវកម្មនិងរក្សាសន្តិភាពនិងបានបង្ហាញពីមុខមាត់ប្រទេសយើងនិងសេចក្កីថ្លៃថ្នូររបស់កងកម្លាំងសមត្ថកិច្ចរបស់យើងទាំងមូលថែមទៀតផង៕