បាត់ដំបង៖ នៅវេលាម៉ោង១៧:៣០នាទី ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ថបាត់ដំបង បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរ និងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅបន្ទប់ជួលលេខ៩ ស្ថិតក្នុងភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ និងចាប់យកវត្ថុតាងពាក់ព័ន្ធ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញអាវុធហត្ថខេត្តកំពុងអនុវត្ដបន្ដតាមនីតិវិធី។