កែប៖ ព្រឹកថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប បានដឹកមន្ត្រីក្រោមឱវាទ អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត នូវទឹកប្រាក់ចំនួន ៥,៧៥០,០០០(ប្រាំលានចិតសិបប្រាំម៉ឺនរៀល) ទៅប្រគល់ជូនលោក វរសេនីយ៍ឯក សេស សុផល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ស្ថិតក្នុងភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ថវិកាមូលនិធិដែលទទួលបាននាពេលនេះ គឺបានមកពីគ្រួសារមិត្តអាវុធហត្ថខេត្តកែប ចូលរួមរបស់នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត ហើយត្រូវបានបង្កើតឡើងតាមការណែនាំនិងយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា និងដោយអនុវត្តស្របទៅតាមគោលការណ៍ដឹកនាំរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានមានប្រសាសជូនពរដល់លោក វ/ឯក សេស សុផល សូមឱ្យឆាប់ជាសះស្បើយ និងឆាប់បានវិលត្រឡប់រួមគ្នាបម្រើការងារជូនអង្គភាពឡើងវិញ។