បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃសុក្រ ទី២២-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានបើកកិច្ចប្រជុំត្រួតពិនិត្យលើបេក្ខជនដែលចូលរួមប្រឡងជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថខេត្ត ត្រូវបានបញ្ចប់ដោយជោគជ័យ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត។
លោកឧត្តមសេនីយ៍ត្រី ឆាយ សួគ៌ា បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានរៀបចំដំណើរការ និងទីតាំង សម្រាប់ការប្រឡង បង្កលក្ខណៈងាយស្រួលដល់បេក្ខជនដែលចូលរួមប្រឡង។ និងបានវាយតម្លៃខ្ពស់ ចំពោះបេក្ខជន ដែលបានចូលរួមប្រឡង ដោយបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្តក្នុងរយៈពេល៣ថ្ងៃពេញ ប្រកបដោយជោគជ័យ។
បន្ទាប់ពីបានប្រឡងរយៈពេល៣ថ្ងៃពេញ បេក្ខជនដែលបានចូលរួមប្រឡលងមានចំនួន១៧៩នាក់ ឆ្លងកាត់វិញ្ញសារចំនួន១០វិញ្ញាសាររួមមាន៖១-វាស់កម្ពស់ ២-ថ្លឹងទម្ងន់, ៣- ធ្វើតេស្តឈាមរកមេរោគ, ៤-ធ្វើតេស្តទឹកនោមរកសារធាតុញៀន, ៥-សរសេរតាមអាន, ៦ សំណួរ-ចម្លើយ, ៧-ពិនិត្យកាយសម្បទា,៨-កាច់ក្បាលពោះ, ៩-ពួយអាវ៉ង់ និងទី១០ -រត់ចម្ងាយផងដែរ៕