You are currently viewing ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដង្ហែសពលោក អនុសេនីយ៍ត្រី ដួង អឿន

ឧត្តមសេនីយ៍ត្រី សេង មហា អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដង្ហែសពលោក អនុសេនីយ៍ត្រី ដួង អឿន

តាកែវ៖ រសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដង្ហែសពលោក អនុសេនីយ៍ត្រី ដួង អឿន ជំនួយការព័ត៌មានសន្តិសុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ នៅគេហដ្ឋានសពស្ថិតនៅភូមិស្មោង ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចុះបេសកកម្ម។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ មេបញ្ជាការ ក៍បានប្រគល់ថវិកាមូលនិធិមហាគ្រួសារ ជូនដល់គ្រួសារនៃសពចំនួន ៦,៦៦៦,០០០រៀល។