កំពត៖ ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតនៅវេលាម៉ោង១១:១៥នាទី ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញបានចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ និងវត្ថុតាងមួយចំនួនមាន គ្រឿងញៀន០៥កញ្ចប់ (ពីរកញ្ចប់ធំបីកញ្ចប់តូច)ទម្ងន់៩,៨៤ក្រាម ថ្លឹងទាំងសំបក់ថង់ ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូចំនួន០១គ្រឿង ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានចាត់ការតាមនីតិវិធី។