បន្ទាយមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថខេត្ត តំណាងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ប្រសាសន៍លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីការណែនាំពង្រឹងរបៀបរបបធ្វើការងារក្នុងអង្គភាពរបស់ខ្លួន។
