You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការ បង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារៈ នៅវេលាម៉ោង១០ និង២១នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆែប សហការជាមួយកម្លាំងចំរុះបានធ្វើការបង្ក្រាបករណីរក្សាទុកឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិពោធិទាប ឃុំម្លូរព្រៃមួយ
ស្រុកឆែប ខេត្តព្រះវិហារ ។

នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តព្រះវិហារ បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមាន ឈើប្រណិតប្រភេទផ្តៀក និងឈើទាល ចំនួន១០ម៉ែត្រគូប។
ភ្នាក់ងារបានបន្តអោយដឹងថា ឈើទាំងនោះគឺជាឈើដែលជនល្មើស បានយកមកទំលាក់ចោលនៅចំណុចខាងលើ ពេលដែលដឹងថា កម្លាំងកងរាជអាវុធហត្ថកំពុងដេញឃាត់ខ្លួន។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តព្រះវិហារ កំពុងកសាងសំណុំរឿង ដើម្បីប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ចាត់ការបន្តតាមនិតិវិធី។ចំណែកសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងស្វែងរក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
%e1%9f%a3%e1%9f%a1

%e1%9f%a3%e1%9f%a2