ឧត្តរមានជ័យ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ តំណាងលោក ឧត្ដមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទ ទៅសួរសុខទុក្ខ និងបាននាំយកថវិការបស់អង្គភាពចំនួន ៥០០,០០០៛ ដើម្បីជួយសម្រួលក្នុងការព្យាបាលជំងឺជូនដល់លោក វរសេនីយ៍ត្រី ក្លម សុខុម នាយការិយាល័យ បញ្ជូនសារកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យឯកជន ស្ថិតនៅភូមិភ្នៀត សង្កាត់/ក្រុងសំរោង ខេត្តឧត្តរមានជ័យ។