កំពង់ធំ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ ថ្ងៃទី២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមទី១ ជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យលក្ខណៈសម្បត្តិ និងប្រឡងសមត្ថភាពបេក្ខជន ដើម្បីជ្រើសរើសចូលបម្រើការងារក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថលើផ្ទៃប្រទេស។