You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល សហការ បង្ក្រាបករណីសញ្ចាកម្ម និងរួមភេទជាមួយអនិតិជនមិនទាន់់គ្រប់អាយុ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល សហការ បង្ក្រាបករណីសញ្ចាកម្ម និងរួមភេទជាមួយអនិតិជនមិនទាន់់គ្រប់អាយុ

កណ្តាលៈ នៅវេលាម៉ោង១៤ និង២៥នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តរាជធានីភ្នំពេញ សហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាប់ពាក់ព័ន្ធជាមួយករណីសញ្ចាកម្ម និងរួមភេទជាមួយអនិតិជនមិនទាន់់គ្រប់អាយុ។

នេះបើយោងតាមប្រភពពត៌មានពីមន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យ ដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. សុខ ស្រីកា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរបំរើការក្នុងហាងខារ៉ាអូខេ មានទីលំនៅភូមិជីផុច ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង
០២. ម៉ុត ឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិដំណាក់ទ្រព្យខាងជើង ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត
០៣. វែង ឈឹប ភេទប្រុស អាយុ២១ឆ្នាំ មុខរបររត់តុ មានទីលំនៅភូមិជំនីក ឃុំកំពង់រាប ស្រុកព្រៃកប្បាសខេត្តតាកែវ។

ភ្នាក់ងារបានបន្តអោយដឹងទៀតថា ជនសង្ស័យទាំង០៣នាក់នោះ តែងតែលួងលោម យុវតីឈ្មោះ កកក ភេទស្រី អាយុ១៤ឆ្នាំ មុខរបរលក់កាហ្វេនៅផ្ទះ មានទីលំនៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល អោយទៅបំរើសេវាផ្លូវភេទជាមួយភ្ញៀវជាប្រចាំ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕
%e1%9f%a2%e1%9f%a1

%e1%9f%a2%e1%9f%a2

%e1%9f%a2%e1%9f%a3

%e1%9f%a3%e1%9f%a4

%e1%9f%a3%e1%9f%a5
(អត្ថបទ ម៉ាន់ ដាវីត)