ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅនាយកដ្ឋានកិច្ចការយោធា និងស៊ីវិល នៅក្រសួងការពារជាតិ លោក ឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជារការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទទួលប្រាក់គោលនយោបាយ សម្រាប់ឧបត្ថម្ភបូជាសព ជូនគ្រួសារសព នាយទាហានថ្នាក់ឧត្តមសេនីយ៍ និងអតីតថ្នាក់ឧត្តមសេនីយ៍ ចំនួន ០២រូប ដែលបានទទួលមរណភាពក្នុងឆ្នាំ២០២២ ដែលរៀបចំដោយអនុគណៈកម្មាធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ក្រសួងការពារជាតិ។